ព័ត៌មានជាតិ

ប្រើប្រាស់ថ្នាំញៀនជិត ៣ ឆ្នាំ ចុងក្រោយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់

កណ្តាល: ជនសង្សយ័ម្នាក់ ជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន អស់រយៈពេលជិត០៣ ឆ្នាំមកហើយ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងពិនិត្យវិភាគក្រុងតាខ្មៅ ចុះល្បាតតាមភូមិសាស្ត្រ ក៏ជួបជនសង្ស័យ ទើបធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន០១កញ្ចប់ នៅជាប់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង២១នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាអនុវិទ្យាល័យអនុវត្ត ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈៀ​ សីហ័ស្ត អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន ម្ស៉ៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងបន្ថែមទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងពិនិត្យវិភាគក្រុងតាខ្មៅ បានចុះល្បាតក្នុងភូមិសាស្រ្តតាមដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ កំពុងតែឈរ​នៅមុខសាលាអនុវិទ្យាល័យអនុវត្ត ដោយមានការសង្ស័យកម្លាំងរបស់យើង ក៏បានធ្វើការសួរនាំ ហើយត្រួតពិនិត្យទៅលើខ្លួនជនសង្ស័យខាងលើ ក៏បានរកឃើញថ្នាំញៀនចំនួន០១​ កញ្ចប់តូច នៅក្នុងកញ្ចប់បារី​ ទុកក្នុងហោប៉ៅខោខាងស្តាំ​ ឃើញដូចនោះ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅយើង ក៏ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ក្រោយពីការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ ខ្លួនបានសុំពីឈ្មោះ ស្តា​ ភេទ​ប្រុស​ អាយុ​ ១៩ឆ្នាំ​ ក្នុងគោបំណងយកទៅប្រើប្រាស់ ។ កន្លងមកឈ្មោះ ឈៀ​ សីហ័ស្ត​ធ្លាប់បានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល​ ៣ឆ្នាំមកហើយ​ ចំពោះករណី​ លួច​ ឆក់​ ប្លន់​ និងអំពើហឹង្សា​ វិញ ខ្លួនមិនធ្លាប់បានប្រព្រឹត្តឡើយ៕

មតិយោបល់