ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តព្រូស បើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យប្តី-ប្រពន្ធ២នាក់ ស្លាប់នៅកន្លែងកើតហេតុ

ព្រះសីហនុ: នៅវេលាម៉ោង០៧និង៥៨នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅកន្លែងកើតហេតុ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្ត០១គ្រឿងម៉ាក Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២BC-៦៩៤៦ ទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ អ្នកបើកបរ (គេចខ្លួនបាត់) ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុខាងលើ បានបុកជាមួយ នឹងម៉ូតូ០១គ្រឿងម៉ាក wave ពណ៌ស-ខ្មៅ គ្មានផ្លាកលេខ ទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ បណ្តាលឲ្យភាគីខាងម៉ូតូចំនួន២នាក់ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកតៃកុងរថយន្តបង្ក ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះ១.ឈ្មោះ សឺង ហ៊ីវ ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសី
ហនុ ។ ២.ឈ្មោះ នឿង ភេទស្រី អាយុ៤៣ឆ្នាំ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងពីរនាក់ខាងលើនេះត្រូវជាប្តី-ប្រពន្ធនឹងគ្នា ។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការ
ដ្ឋាននគរបាលស្រុកព្រៃនប់បន្តនីតិវិធី ៕

មតិយោបល់