ឧត្តរមានជ័យៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីអគ្គិភ័យមួយបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៤៥នាទី ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិពាម ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះមានឈ្មោះ សៀង គន្ធា ភេទស្រី អាយុ៣៧ឆ្នាំ ជាស្រីមេម៉ាយមានកូន៤នាក់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ ដែលបណ្តាលឲ្យឆេះនោះ ដោយសារឆ្លងចរន្តអគ្គិសនី សូឡា។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះទំហំ ៦គុណ៧ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ទ្រព្យសម្បត្តិក្នុងផ្ទះឆេះទាំងអស់ ,ស្រូវ៦បេ, អង្ក១បេ, ទូរទស្សន៍ចំនួន២គ្រឿង, បាស់២, សូឡា និងអាគុយ១, លុយខ្មែរចំនួន៣០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕
មតិយោបល់