ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចសហការគ្នា តាមប្រមាញ់ជនសង្ស័យ៣នាក់ ករណីប្រព្រឹត្តនូវអំពើចោរកម្ម

កណ្តាលៈ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់លោក ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាល
ដឹកនាំដោយលោក អធិការនៃអធិការនគរបាលក្រុងតាខ្មៅ បានដឹកកម្លាំងតាមប្រមាញ់មុខសញ្ញាឆក់យ៉ាងសកម្មនៅទីក្រុងតាខ្មៅនិងរាជធានីភ្នំពេញ ។

-ករណីទី១៖ កើតហេតុថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ម៉ោង១៤និង០០នាទី ចំណុចតាមផ្លូវ មុខហាងត្រជាក់ចិត្តថ្មី ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សុខ ស្រីលន់ ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

-ករណីទី២៖ កើតហេតុថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម៉ោង០៥និង០០នាទីព្រឹក ចំណុចតាមផ្លូវ រង្វង់មូលវត្តព្រែកប្រាភូមិ-សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សៅ ស្រីណុច ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរបុគ្គលិកពេទ្យឯកជន ។

-ករណីទី៣៖ កើតហេតុថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ម៉ោង០៨និង០០នាទី ចំណុចតាមផ្លូវ ជាតិលេខ២ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សួន កញ្ញា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

-ករណីទី៤៖ កើតហេតុថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង១៩និង៣០នាទី ចំណុចតាមផ្លូវ លេខ២១ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អ៊ូ សុខា ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបរមន្ត្រីចូលនិវត្តន៍ ។

ចំណែកជនសង្ស័យ០៣នាក់៖ ១-ឈ្មោះ ម៉ែន រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ២-ឈ្មោះ រ៉ន ម៉េងហួរ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ម៉ាត់ សុខគ្រី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូ១គ្រឿងម៉ាក Honda c125ពណ៌ខ្មៅស៊េរី២០១៤ ផ្លាកលេខ កណ្តាល១S ៦៣០៧ (របស់ជនសង្ស័យ) ២-កាបូបដាក់លុយមានរូទពណ៌ប្រផេះចំនួន១ (របស់ជនរងគ្រោះ) ។
៣-កាបូបស្ពាយពណ៌ប្រផេះចំនួន១ (របស់ជនសង្ស័យ) ៤-កាបូបដៃចំនួន១ពណ៌ក្រឡា(របស់ជនរងគ្រោះ) ៥-កាបូបដៃចំនួន៣របស់ (ជនសង្ស័យ) ៦-ទូរសព្ទ័ចំនួន៤គ្រឿង (iphon6 ចំនួន២គ្រឿង+សាំស៊ុង១គ្រឿង+ម៉ាកMi មួយគ្រឿង) ៧-អត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ១សន្លឹក (សៅស្រីណុច) ៨-សៀវភៅធនាគារ១សន្លឹករបស់ជនរងគ្រោះឈ្មោះសៅស្រីណុច ៩-រូបថតរបស់ជនរងគ្រោះឈ្មោះ សៅ ស្រីណុច មួយចំនួន១០-ខ្សៃដៃធ្វើពីលោកហធាតុពណ៌លឿង១ខ្សៃរបស់ជនសង្ស័យ ១១-លុយដុល្លារចំនួន$22 ១២-លុយខ្មែរចំនួន៦៨២០០ម៉ឺនរៀល ។

សម្ភារ:បាត់បង់៖ ១-កាក់មាសទម្ងន់២ជី១ ២-កាបូបដាក់លុយចំនួន៤ ៣-លុយខ្មែរ៧០ម៉ឺនរៀល ៤-ទូរសព្ឌ័២គ្រឿង (oppo មួយនិង N ចុចពិលមួយ ) ។ ៥-កងដៃ២និងខ្សែក មាសមួយខ្សែ ទម្ងន់៧ជីមួយខ្សែ។៦-ឯកសារមួយចំនួន ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះរបស់គាត់មកដល់ចំណុកើតហេតុ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក សង់ ពណ៌ខ្មៅ ស៊េរី២០១៤ កាំរន្ទះពណ៌ខ្មៅ ផ្លាកលេខកណ្តាល១s ៦៣០៧ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនទៅបាត់ ។ លុះដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ទើបសមត្ថកិច្ចទទួលបានព័ត៌មាន ពីមេការផ្ទះសំណាក់អង្គរជ័យថា មានមុខសញ្ញាសង្ស័យ៣នាក់ ជិះម៉ូតូខាងលើចូលដេកក្នុងផ្ទះសំណាក់របស់គាត់ រួចកម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង យកមកផ្តន្ទាទោសតាមនីតិវិធីផ្លូវច្បាប់ ។ បើតាមចម្លើយសារភាព របស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចថា ពួកគេធ្លាប់បានធ្វើសកម្មភាពឆក់កាបូប បានសម្រេចចំនួន៤ដងកន្លងមក ៕

មតិយោបល់