ព័ត៌មានជាតិ

ជិះម៉ូតូលឿនខណៈផ្លូវងងឹតផងនោះ បណ្តាលឲ្យដួលបោកនឹងថ្នល់ស្លាប់

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបុរសម្នាក់ជិះម៉ូតូលឿន ខណ:ផ្លូវងងឹតផងនោះ បណ្តាលឲ្យដួលបោកនឹងថ្នល់ស្លាប់ភ្លាមនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតរោងចក្រញ៉ូវស្តារ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1F-1689 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណទេ) លុះដល់ចំណុចខាងលើក៏បានដួលខ្លួនឯងតែម្ដង។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុដោយមិនពាក់មួកសុវត្ថិភាព។

រីឯវត្ថុតាង ម៉ូតូបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

មតិយោបល់