កំពង់ចាមៈ តាមសេចក្តីជូនដំណឹង របស់អគ្គិសនីកំពង់ចាម បានឲ្យដឹងថា អគ្គិសនីកំពង់ចាម សាលាពញាក្រែក នឹងធ្វើការផ្ទេរចរន្តអគ្គិសនី ដែលកំពុងប្រើពីប្រភពវៀតណាម មកប្រើពីប្រភពអគ្គិសនីកំពង់ចាមវិញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច។
មូលហេតុ ដោយសារភាគីវៀតណាម សុំបិទភ្លើងដើម្បីជួសជុលកែលំអរខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម២២គីឡូវ៉ុល ដែលបញ្ជូនថាមពលអគ្គិសនីមកអគ្គិសនីកំពង់ចាម សាខាពញាក្រែក៕
មតិយោបល់