ព័ត៌មានជាតិ

រន្ធត់ចិត្ត! ក្មេងស្រីអាយុ៥ឆ្នាំ យំស្រែកឲ្យគ្រូពេទ្យជួយម្តាយដែលកំពុងឈឺពោះសម្រាលកូននៅផ្ទះម្នាក់ឯង ខណៈឪពុកប្រមឹកស្រាមិនខ្វល់

ព្រះវិហារៈ យោងផេកមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានឲ្យដឹងថា នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៧ ក្នុងភូមិស្រយង់ ជើង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ មានករណីភ្ញាក់ ផ្អើលមួយ គួរឲ្យអាណិតជាពន់ពេក ដោយមានកុមារីម្នាក់ អាយុប្រមាណជា៥ឆ្នាំ បានដើរម្នាក់ឯងមកដល់មណ្ឌលសុខភាពនេះ ក៏បានស្រែកទ្រហ៊ោយំឲ្យបុគ្គលិកពេទ្យទៅជួយម្តាយនាងផង ព្រោះកំពុងឈឺពោះ សម្រាលកូននៅឯផ្ទះម្នាក់ឯង ដោយសារឪពុកផឹកស្រាស្រវឹង មិនខ្វល់ជូនប្រពន្ឋមកធ្វើការសម្រាលនៅមណ្ឌលសុខភាពឡើយ។

ដោយមានស្មារតីទទួលខុស ត្រូវក្នុងវិជ្ជាជីវៈ និងមនុស្សធ៌ម លោកស្រីប្រធានមណ្ឌលសុខភាព និងបុគ្គលិកបានទៅជួយ ធ្វើការសម្រាលប្រកបដោយសុវត្ថិភាព និងបាននាំមកកាន់មណ្ឌល សុខភាពដើម្បីទទួលការតាមដានថែទាំបន្តតាមរយៈរថយន្តរបស់លោកស្រីប្រធាន៕

មតិយោបល់