ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីថ្នាំញៀន២កញ្ចប់ធំ

ភ្នំពេញ: ជនសង្ស័យចំនួន០៣នាក់ ហើយនិងថ្នាំញៀនចំនួន០២កញ្ចប់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វា បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តកៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងបាននឹងកំពុងត្រួតពិនិត្យច្បាប់ចរាចរ និងអាវុធជាតិផ្ទុះ ពេលនោះ ក៏បានប្រទះឃើញជនសង្ស័យ ០២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0921 ក៏បានដាក់ឲ្យជនសង្ស័យម្នាក់ចុះដើរ ហើយកម្លាំងសមត្ថកិច្ចយើងមានការសង្ស័យក៏បានហៅឲ្យឈប់ តែជនសង្ស័យមិនព្រមឈប់ ក៏បានរត់ឡើងលើកជញ្ជាំងរបងផ្ទះគេ ហើយបានបោះចោលថ្នាំញៀន០២កញ្ចប់ធំ រួចក៏បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបានដកហូតម៉ូតូចំនួន០១គ្រឿង ទើបកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីសួរនាំបន្ត ។

ជនសង្ស័យ ០២នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១ ឈ្មោះ កាន មឿន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នេសាទ ស្នាក់នៅផ្ទះគ្មាន ផ្លូវជាតិលេខ៦ ភូមិបាកខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ, ទី២ ឈ្មោះ ប៉ែន វាសនា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាំងក្រាំង ឃុំជីលា ស្រុកបាធាយ ខេត្តកំពង់ចាម និងទី៣ ឈ្មោះ សុខ ឡា ហៅក្រៅ អាខ្ទង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកងស្វាយ ឃុំស្វាយអំពៅ ស្រុកមុខកំពូល ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕

photo_2016-05-20_11-36-39 photo_2016-05-20_11-36-40 photo_2016-05-20_11-36-41 photo_2016-05-20_11-37-11 photo_2016-05-20_11-37-02 photo_2016-05-20_11-36-42

មតិយោបល់