ព័ត៌មានជាតិ

លោក ​ស៊ុន ចាន់ថុល​៖​​វិស័យ​​ឯកជន​ចូល​រួម​ជា​មួយ​រដ្ឋា​ភិបាល​ និង​ ACU ដើម្បី​បំបាត់​អំពើ​ពុក​រលួយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ុន ចាន់ថុល បាន​មាន​ប្រសាសន៍ថា​ វិស័យ​ឯកជន​​ត្រូវចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បីប្រឆាំង​អំពើ​ពុករលួយ​ ហើយវិស័យ​ឯកជន​ទាំងអស់ត្រូវតែនាំគ្នា​ចុះ​​ហត្ថលេខា​លើ​អនុស្ស​រណៈ​នៃ​ការយោគយល់​ (MOU) ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ​​ (ACU) ដើម្បី​លុបបំបាត់​អំពើពុករលួយ​ និង​ធ្វើជាក្បាលរថភ្លើង​អូស ទាញសេដ្ឋកិច្ច​ជាតិ​ទៅមុខ។

ថ្លែងនៅក្នុងសន្និសីទថ្នាក់​ជាតិ​ស្តីពី “​យន្តការ​ដើម្បីការអភិវឌ្ឍវិស័យឯកជន សហថាមពលកំណើននិង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​” កាលពីព្រឹកថ្ងៃទី​០៣ ខែ​មីនាឆ្នាំ​២០១៥នៅសណ្ឋាគារ​កាំបូឌីយ៉ាណា លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ថា​ ​រាជរដ្ឋាភិបាលចាត់ទុក​វិស័យ​ឯកជនជា​ក្បាលរថភ្លើង ប្រសិន​បើ​ក្បាលរថភ្លើង​នេះ​ពុក​រលួយ​ តើ​អាច​អូសទាញសេដ្ឋកិច្ច​ខ្មែរ​ទៅមុខយ៉ាង​ដូចម្តេច​? ដូច្នេះត្រូវ​ជួសជុល​ក្បាល​រថភ្លើង​ឱ្យ​បាន​ល្អ​ ដើម្បីអូសទាញសេដ្ឋកិច្ច​ខ្មែរទៅមុខ​៕

27ba535e-81ec-42b3-a9cf-1516a79d9fd7

មតិយោបល់