ព័ត៌មានជាតិ

ប្រជុំពិភាក្សា លើបញ្ហាប្រឈមនានា ដែលមិនអាចឈានដល់ការបើកច្រកតំបន់៤៣បាន

បន្ទាយមានជ័យៈ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី និងជាប្រធានអង្គប្រជុំ ពិភាក្សា លើបញ្ហាប្រឈមនានា ដែលមិនអាចឈានដល់ការបើកច្រកតំបន់៤៣ កាលពីរសៀលថ្ងៃទី១៩ឧសភា២០១៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានឯកភាពសម្រេចជាគោលការណ៍រួម ចំនួន៣ ដើម្បីស្នើទៅគណៈកម្មាការព្រំដែន និងទៅភាគីថៃធ្វើយ៉ាងណាឲ្យច្រកតំបន់៤៣ (បឹងស្នោ) ដំណើរការទៅបាន។

កិច្ចប្រជុំនេះ មានការចូលរួម ពីគ្រប់អង្គភាពស្ថាប័ន ពាក់ព័ន្ធជាពិសេសគឺស្ថាប័ន កងទ័ពជួរមុខនៃបន្ទាត់ព្រំដែន និងលោកឧកញ៉ា សំផាន់ ណារិទ្ធ ជាប្រធានខាងក្រុមហ៊ុន ដែលទទួលសិទ្ធរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបើកច្រក៤៣ ។

អ្វីដែលជាបញ្ហាប្រឈមខ្លាំង និងត្រូវលើកឡើងក្នុងកិច្ចប្រជុំបើកច្រកតំបន់៤៣ ដែលស្ថិតនៅភាគីខ្មែរ ក្នុងភូមិបឹងស្នោ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ឈម និងភាគីថៃ នៃស្រុកគោកធ្យូង ខេត្តស្រះកែវ ខាងយោធាខ្មែរដែលមានលោក សេង ធារិន មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៥១ និងលោក ឃួន ជឿន មេវរៈការពារព្រំដែននៃយុទ្ធភូមិភាគទី៥ បានលើកយកបញ្ហាទំនាស់រវាង ពលរដ្ឋខ្មែរ និង ពលរដ្ឋថៃ នៃក្នុងតំបន់ដីខ្មែរស្រែថៃ ដែលបង្កឲ្យទៅជាទំនាស់ព្រំដែន។ ហើយបញ្ហានេះ បានកើតឡើងជារើយៗ បង្ករភាពស្មុគស្មាញ ។

ជាមួយគ្នានេះដែរ លោក សាន ស៊ានហ៊ូ អភិបាលស្រុកអូរជ្រៅ ក៏បានលើកឡើងដែរថា ដោយបានទទួលការចាត់តាំងណែនាំ និងអនុវត្តន៍តាមលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ដែលជំរុញបើកច្រកតំបន់៤៣ ខាងលើ លោកបានជួបជាមួយភាគីថៃ នៃស្រុកគោកធ្យូង ជាច្រើនលើក តែនៅតែមិនអាច ដោះស្រាយបញ្ហារឿងដីខ្មែរស្រែថៃ ដែលស្ថិតជាប់ និងទីតាំងបើកច្រក៤៣។

ដោយឡែកស្ថាប័នផ្សេងៗ ក៏បានលើកឡើងផងដែរ ពីការបើកច្រកតំបន់៤៣ នេះ គឺថ្នាក់ខេត្តបានប្រជុំពិភាក្សា រាប់ដង និងច្រើនឆ្នាំមកហើយ នៅតែមិនអាចទៅមុខ ទោះបីជាមានការជម្រុញ ពីថ្នាក់ជាតិ យ៉ាងណាក៏ដោយ ។ ព្រោះថា ការងារនេះ គឺជារឿងប្រទេសជាតិមិនអាចថ្នាក់ខេត្តធ្វើបានឡើយ ។

ដោយសារតែកិច្ចប្រជុំជាច្រើនដង និងជាច្រើនចៅហ្វាយខេត្ត នៅតែមិនអាចបើកច្រកនេះ បាន លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ៣ ចំណុច ដែលអង្គប្រជុំបានឯកភាព សម្រេច រួមមាន ១.បន្តគាំទ្រឲ្យក្រុមហ៊ុន សំផាន់ ណារិទ្ធ ដែល ទទួលសិទ្ធរៀបចំហេដ្ឋា រចនាសម្ព័ន្ធ ក្នុងការបើកច្រក និងរក្សាគណៈកម្មការចាស់ដដែល ដើម្បីអនុវត្ត តាមលិខិតបដ្ឋាន គិតិយុទ្ធ ដែលមានកន្លងមកក្នុងគោលបំណងបើកច្រក៤៣ ។ ២.នាយកអន្តរវិស័យ របស់សាលា ខេត្តបន្ទាយមានជ័យ ត្រូវ ព្រៀងលិខិត ទៅអភិបាល ខេត្តស្រះកែវ ដើម្បីណាក់ ជួបប្រជុំពិភាក្សា លើបញ្ហាប្រឈនៃព្រំដែន ផលប៉ះពាល់ និងបញ្ហាតភ្ជាប់ផ្លូវ២០០ម៉ែត្រ ដែលជាផ្លូវសម្រាប់បើកច្រក៤៣ (បឹងស្នោ) ។ ៣,គឺបន្តឲ្យខាងអន្តរវិស័យដឹកនាំ អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ពិនិត្យ ផលប៉ះពាល់ក្នុងការបើកច្រកនេះ ៕

FullSizeRenderIMG_1481FullSizeRender(2)FullSizeRender(1)IMG_1485IMG_1486IMG_1498IMG_3242IMG_3244

មតិយោបល់