តាកែវៈ នាយផ្នែកចរាចរណ៍ស្រុកព្រៃកប្បាស បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យយុវជន២នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ត្រង់ចំណុចភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FG-5211 ស៊េរីឆ្នាំ២០១៥ ជិះដោយឈ្មោះ ឈុន សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្លាប់នៅនឹងកន្លែង រួមដំណើរឈ្មោះ ស្រ៊ាន ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យស្រុកព្រៃកប្បាស អ្នកទាំង២ស្នាក់ភូមិឃុំកើតហេតុខាងលើ ។ ជិះក្នុងទិសដៅពីកើតទៅលិចបញ្រ្ចាសទិសគ្នា បុកជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FG-4753 ជិះដោយឈ្មោះ ចន មករា ហៅឡា ភេទប្រុស អាយុ១៧ឆ្នាំ ស្លាប់នៅនឹងកន្លែង រួមដំណើរឈ្មោះ វង់ ចាវ ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យស្រុកព្រៃកប្បាស អ្នកទាំង២ស្នាក់នៅភូមិអង្គសង្កែ ឃុំពោធិ៍រិចាក ស្រុកព្រៃកប្បាស។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូទាំង២គ្រឿង មករក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់