ភ្នំពេញៈ រថយន្តស៊េរីទំនើបចំនួន២គ្រឿង បានរងការខូចខាតទាំងសងខាង ខណៈដែលរថយន្តម៉ាកកាមរីបាឡែន បានបើកជ្រុលចង្កូតទៅបុករថយន្ត RANGE ROVER ដែលបើកកាត់ពីមុខ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃត្រង់ទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៣១១ កែងផ្លូវ៦០២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន គឺមិនបានបញ្ជាក់ថា រថយន្តណាលឿនជាងរថយន្តណានោះទេ គ្រាន់តែឲ្យដឹងថា រថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7399 បើកដោយស្ត្រីម្នាក់ តាមបណ្តោយផ្លូវ៦០២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខណៈឆ្លងផ្លូវ៣១១ បានជាងពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2910 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣១១ ទិសដៅពីត្បូងទៅជើងក៏ជ្រុលទៅបុករថយន្តម៉ាក RANGE ROVER ពេញទំហឹងបណ្តាលឲ្យធ្លាយកង់ក្រោយផ្នែកខាងឆ្វេងរួមទាំងបរិវេនជុំវិញកង់ហើយតួរថយន្តផ្នែកខាងឆ្វេងកំពិតចូលក្នុង
ចំណែករថយន្តបាឡែនបាក់កាងមុខផងដែរ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានចរចារគ្នាដោយភាគីខាងបុរសអ្នកបើកបានឡែនសុខចិត្តចេញថ្លៃជួសជុលរថយន្ត RANGE ROVER ដែលបើកដោយស្ត្រីដើម្បីបញ្ចប់រឿងផងដែរ៕
https://youtu.be/-sKX6RZ9njA
មតិយោបល់