ព័ត៌មានជាតិ

គ្រឿងញៀនទៀតហើយ! ឃាត់ខ្លួនយុវជនម្នាក់ដកហូតថ្នាំញៀនជិត១០កញ្ចប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក សហការជាមួយនិងនគរបាលប៉ុស្តិ៍បឹងសាឡាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៨កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ធី វៃ ហៅវៃ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ដេកចល័តតាមតូបនៅផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន ម្សៅពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន៨កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ បញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់