សៀមរាបៈ កាលពីវេលាម៉ោង ២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង មិនចាំម៉ាក ធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះមួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង រួមមាន៖
១. ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវចំកញ្ចឹងក បណ្តាលឲ្យស្លាប់នៅនិងកន្លែង។
២. ឈ្មោះ ចៅ ចាម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវក្បាល និងដៃ បណ្តាលរបួសធ្ងន់។
៣. ឈ្មោះ ភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវខ្នងរបួសស្រាល។
៤. ឈ្មោះ ចៅ ចេន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (គ្មានរបួស)។
៥. ឈ្មោះ ធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (គ្មានរបួស)។
ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជាមកមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ចុះស្រាវស្រាវករណីឃាតកម្មខាងលើ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ច កំណត់មុខសញ្ញាជនសង្ស័យបាន ហើយបានសុំគោលការណ៍ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ទនឹងករណីខាងលើ បានចំនួន ០៦នាក់ ៖
១. ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប (ជនដៃដល់)។
២. ឈ្មោះ សយ ណុប (ហៅអាស្បែកជ្រូក) ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកបើកម៉ូតូ)។
៣. ឈ្មោះ សឿន ឡង់ឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករលក់ស្បែកជ្រូកបំពង់ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើការ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកទៅជាមួយ) ។
៤. ឈ្មោះ បូរី សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (បក្ខពួកអ្នកទៅជាមួយ) ។
៥. ឈ្មោះ ខន ឃីម (ហៅ ភ័ក្រ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិដំរីឆ្លង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (មិត្តភក្ដិរបស់ជនដៃដល់)។
៦. ឈ្មោះ ហ៊ុល សំអូន ហៅពៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករដាក់ឆ័ត្រនៅមុខផ្សារលើ ទីលំនៅបច្ចុប្បន្នភូមិដកពោធិ៍ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មិត្តភក្ដិរបស់អ្នកបើកបរម៉ូតូ) ។ ចំណែកបក្ខពួកមួយចំនួនទៀត (បានរត់គេចខ្លួន) សមត្ថកិច្ច បានធ្វើកំណត់ហេតុស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើប្រាកដមែន។
មូលហេតុ៖ ក្រុមជនសង្ស័យធ្លាប់មានទំនាស់ជាមួយភាគីផ្សេង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ក្រោយមកពួកជនសង្ស័យ តាមរកជនដែលមានទំនាស់ជាមួយខ្លួន រហូតដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង ២១ និង ៣០នាទី នៅចំណុចកើតហេតុខាលើ ក្រុមជនសង្ស័យបានឃើញក្រុមម៉ូតូ របស់ជនរងគ្រោះ ទើបជនសង្ស័យឈ្មោះ សយ ណុប ហៅ ស្បែកជ្រូក ប្រាប់ទៅជនសង្ស័យឈ្មោះ សឿន សាន់ ថា ក្រុមនេះធ្លាប់មានទំនាស់ជាមួយរូបខ្លួនដែរ ទើបនាំឈ្មោះ សឿន សាន់ ធ្វើសកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះតែម្ដង ។
វត្ថុតាងចាប់យក ៖
១. ដាវចំនួន ០៣ ដើម ប្រវែង ០,៧០ ម៉ែត្រ
២. ម៉ូតូចំនួន ០៤គ្រឿង ( ម៉ាក ស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 1AD-2357 , ម៉ាក ហុងដាខ្លិក ពណ៌ខ្មៅលាយស្វាយ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1A-1809 , ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ផ្លាកលេខសៀមរាប 1E-9729 , ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ សៀមរាប 1Z-2526) ។
៣.កាំភ្លើងខ្យល់ ចំនួន ០១ដើម
៤. ខោអាវពាក់ ពេលធ្វើសកម្មភាពចំនួន ០២កំប្លេ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប៕
មតិយោបល់