ព័ត៌មានជាតិ

រថយន្តSURFបើកលឿនជ្រុលទៅបុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់នៅនឹងកន្លែង

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍ ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកSURF ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2L-6508 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ស្រាប់តែជ្រុលចង្កូតបុកពីក្រោយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-2087 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) ។

ចំពោះរថយន្ត និងម៉ូតូខាងលើ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកចាត់ការតាមនិតិវិធី ចំណែកជនរងគ្រោះយកទៅតម្កល់នៅវត្តក្តុលរង់ចាំសាច់ញាតិមកទទួល៕

មតិយោបល់