តាកែវៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូសណ្តោងរម៉កមួយគ្រឿង បានបុកជាមួយនិងរថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីមិចពេញទំហឹង ធ្លាក់បុរសម្នាក់ត្រូវរថយន្តដឹកសាំងសូគីមិច កិនស្លាប់មួយរំពេចចំណែកម្នាក់ទៀត របួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវរលាម៉ោង៣និង៤០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកសាំងក្រុមហ៊ុនសូគីមិច និងម៉ូតូសណ្តោងរ៉ឺម៉ក មានទិសដៅបញ្ច្រាសគ្នា ហើយបើតាម របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន ម៉ូតូសណ្តោងរម៉កមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុង ពយ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកពង់ស្ពឺ (មុខរបរកម្មករ) បើកមកពីទិសខាងត្បូង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សាំង វិសាល ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រយឹង ឃុំលំពង់ ស្រុកបាទី លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តដឹកសាំងមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម-ប្រផេះ ពាក់ស្លាក លេខភ្នំពេញ 3A-9662 បណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរម៉កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើររបួសស្រាល។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើកំណត់ហេតុនាំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត។ដោយឡែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់