សៀមរាបៈ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចបញ្ជូនខ្លួនជនសង្ស័យ៩នាក់ រួមនឹងគ្រឿងញៀនចំនួន២៩កញ្ចប់ ទៅតុលាការ។
ជនសង្ស័យទាំង៩នាក់ មាន៥នាក់ ត្រូវបានឃាត់ខ្លួន នៅម៉ោង១០៖៣០ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ចំណែកជនសង្ស័យ៤នាក់ទៀត សមត្ថកិច្ចឃាត់ខ្លួននៅម៉ោង១០៖៣០នាទី យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យប្រុស ស្រី ចំនួន៩នាក់ ទី១ឈ្មោះ យិន ប៉ុណ្ណា ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ពីបទជួញដូរ ទី២ឈ្មោះ ស៊ុ ឆវ័ន្ត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជប់លើឃុំស្វាយលើ ស្រុកស្វាយលើ ពីបទចាត់ចែង និងប្រើបា្រស់ ទី៣ឈ្មោះ ផល ទ្បុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិស្រយ៉ុងត្បូង ឃុំស្រយ៉ុង ស្រុកគូលេន ខេត្តព្រះវិហា ទី៤ឈ្មោះ សន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ពីបទប្រើបា្រស់ ទី៥ឈ្មោះ រឹត បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ពីបទចាត់ចែង និងប្រើបា្រស់ ទី៦ឈ្មោះ វីរ៉ា យូ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្នាត ឃុំពួក ស្រុកពួក ពីបទចាត់ចែង និងប្រើបា្រស់ ទី៧ឈ្មោះ ហេង ទៀបវ័លក្ខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រលាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ទី៨ឈ្មោះ មៀន ស្តារ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអំពិលពាម ឃុំខ្នាតស្រុកពួក និងទី៩ឈ្មោះ ហុង លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិប្រលាយ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម្សៅគ្រើម (ម៉ាទឹកកក) ចំនួន២៩កញ្ចប់ ស្មើនឹងទម្ងន់៧,២ក្រាម ទូរស័ព្ទ៧គ្រឿង និងសម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យចំនួន៩នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់