ភ្នំពេញៈ យោងតាមគេហទំព័រហ្វេសប៊ុករបស់យូសេត( USAID) បានឲ្យដឹងថា នារសៀលថ្ងៃមួយនៅឯខេត្តបាត់ដំបង ម្តាយនិងកូនស្រីបានជួយគ្នា រៀបចំធ្វើម្ហូបសំរាប់អាហារពេលល្ងាច។
ម្ហូបមួយមុខដែលមានគ្រឿងផ្សំនិងបន្លែជាច្រើន សម្រាប់ល្ងាចនោះគឺសម្លកកូរ ដែលមានគ្រឿងផ្សំដូចជា៖ សាច់ជ្រូក បន្លែបៃតងបីបួនមុខ ល្ពៅ និងត្រប់។
ជាមួយនឹងប្រភេទក្រុមអាហារផ្សេងគ្នាជាច្រើនបែបនេះ មុខម្ហូបមួយនេះគឺសម្បូរទៅដោយអាហាររូបត្ថម្ភយ៉ាងច្រើនក្រៃលែង ។
ការជួយក្រុមគ្រួសារកម្ពុជា ក្នុងការរៀបចំ និងបរិភោគអាហារដែលមានជីវជាតិជាច្រើន គឺជាផ្នែកដ៏សំខាន់មួយនៃគម្រោងដែលគាំទ្រដោយកម្មវិធី ‘អាហារបំរុងសំរាប់អនាគត’ (Feed the Future) របស់រដ្ឋាភិបាលអាមេរិក៕
មតិយោបល់