ព័ត៌មានជាតិ

អធិការស្រុកស៊ីធរកណ្ដាល ប្រាប់ឲ្យមន្រ្តីប្រយ័ត្នចំពោះចំណីអាហារ និងបង្ការគ្រោះថ្នាក់មួយចំនួន

ព្រៃវែង: លោក វរ:សេនីយ៍ ទោឡុង ប៊ុនធឿន អធិការនគរបាល ស្រុកស៊ីធរកណ្ដាល បានធ្វើការអបរំមន្ត្រីក្រោមឱវាទ ឲ្យថែទាំសុខភាព និងមានការប្រុងប្រយត្ន័ ចំពោះចំណីអាហារ និងសុខភាពឲ្យបានទៀងទាត់។ ជាពិសេស ប្រុងប្រយត្ន័អគ្គិភ័យ ពីព្រោះរដូវនេះជារដូវក្តៅ ត្រូវត្រៀមទឹកទុកក្នុងពាងឲ្យបានគ្រប់គ្រាប់ ក្រែងមាន គ្រោះអគ្គីភ័យណាមួយកើតឡើងដោយ ជាយថាហេតុ ម៉្យាងទៀតត្រូវ ប្រុងប្រយត្ន័ នៅពេលមេឃភ្លៀង តែងតែកើតមាន ខ្យល់កន្ទាក់ និងរន្ទះ ដូចនេះបើមានហេតុការណ៍នេះកើតឡើង ត្រូវទៅទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិត។

ការលើកទ្បើងបែបនេះ គ្រាដែលលោកនាំយក ថវិការដែលជាអំណោយ របស់លោកនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាកជាតិ ចុះជួយស្រុកស៊ីធរកណ្ដាល និងថវិការបស់ឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង ទៅសួរសុខទុក្ខ លោក តុន ទីន អតីត ប្រធានប៉ុស្ដិ៍ចូលនិវត្តន៍កំពុងមានជំងឺសំរាកព្យាបាល នៅផ្ទះស្ថិតក្នុងភូមិស្គាមក្ដី ឃុំព្នៅទី វេលាម៉ោង៨ នៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។

អំណោយទាំងនោះរួមមាន ថវិការចំនួន ៦៩០.០០០ រៀល និងសម្ភារ: មួយចំនួនដូចជា ទឹកត្រី១យូ ,ទឹកផ្លែឈើ១កេះ, មី១កេះ, ទឹកសុទ្ធ១យូ ,តែស្កសរ។

ឆ្លៀតក្នុងឱកាសនេះ លោកអធិការបានពាំនាំប្រសាសន៍ផ្តាំផ្ញើរ របស់សម្តេច ក្រឡាហោ ដែល លោកមិនដែលភ្លេចបងប្អូនឡើយ ថ្វីត្បិត សម្តេចមិនបាន អញ្ជើញមក សម្តេចបានចាត់តំណាងមកជួបបងប្អូនប្រជាពលរដ្ឋជានិច្ច៕

photo_2016-05-20_18-46-33 photo_2016-05-20_18-46-34 photo_2016-05-20_18-46-35 photo_2016-05-20_18-46-36

មតិយោបល់