ភ្នំពេញៈ ដោយសារអគ្គិភ័យឆាបឆេះបង្គោលអគ្គិសនី បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦៖៤៦នាទី យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជា សម្រេចផ្អាកការផ្គត់ផ្គង់ភ្លើងបណ្ដោះអាសន្ននៅសង្កាត់ទន្លេបាសាក់ ក្នុងខណ្ឌចំការមន។ នេះជាការអះអាងរបស់អគ្គិសនីកម្ពុជា តាមទំព័រហ្វេសប៊ុកនៅមុននេះ១០នាទី។
អគ្គិសនីកម្ពុជា បានជូនដំណឹងយ៉ាងដូច្នេះថា “នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2016 វេលាម៉ោង18:46នាទី សូមផ្អាកការផ្គត់ផ្គង់បណ្តោះចរន្តអគ្គិសនីអាសន្ននៅបន្ទប់ភ្លើងលេខ D04-F2 ដែលស្ថិតនៅបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មូលហេតុដោយសារមានអគ្គីភ័យលើបង្គោលអគ្គិសនី ត្រង់ប្រអប់លេខ205 បណ្តាលឲ្យឆេះបណ្តាញតង់ស្យុងទាប(LV) “។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងតែធ្វើការត្រួតពិនិត្យ និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីឡើងវិញ៕
មតិយោបល់