ភ្នំពេញៈ ចាប់ពីម៉ោង២៖០០នាទី រហូតដល់ម៉ោង៥៖០០នាទី ល្ងាចថ្ងៃទី២០ ខែកក្កដានេះ អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើងបណ្ដោះអាសន្ន ដើម្បីភ្ជាប់ប្រព័ន្ធនាឡិកាស្ទង់ MV លើបណ្ដាញបញ្ជូនរង២២គីឡូវ៉ុល ជូនសេវាករ មេគង្គស្មាតផៅវ័រ នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នេះជាការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម មុននេះ៣០នាទី។
សេចក្ដីជូនដំណឹង បន្តឲ្យដឹងថា អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅប៉ុស្ដិ៍ P70 P71 P78 រហូតដល់សេវាករ មេគង្គស្មាតផៅវ័រ និងសេវាករ វ៉ាត ណារុន នៅក្នុងឃុំទួលព្រះឃ្លាំង ស្រុកំពង់សៀម ខេត្តកំពង់ចាម។
អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនរបស់ខ្លួនឲ្យបានប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់