ព័ត៌មានជាតិ

ទៅទិញស្ករគ្រាប់ ថ្នូរបានព្រហ្មចារី

កណ្តាល: យុវជនអាយុ ១៦ឆ្នាំម្នាក់ រំលោភអនីតិជនម្នាក់រហូតបានសម្រេច នៅពេលដើរទៅទិញស្ករគ្រាប់ នៅចំណុចក្នុងដីចម្ការស្វាយខាងក្រោយផ្ទះឈ្មោះ មាំង ផាន ភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល នាវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះឈ្មោះ យសគ ភេទស្រី អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ មកចូលរួមក្នុងពិធីមង្គលការបងប្អូន ក្នុងភូមិជាមួយគ្នា ហើយបានចូលរួមតុផឹកស៊ីជាមួយនិងជនសង្ស័យឈ្មោះ លាង បូរិន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកម្មករ។ ក្រោយពីផឹកស៊ីបានមួយសន្ទុះ ជនរងគ្រោះបានហៅមិត្តស្រីម្នាក់ទៅរកទិញស្ករគ្រាប់មកហូប ហើយនៅពេលនោះដែរ ជនរងគ្រោះបានឲ្យមិត្តភក្តិ បបួលជនសង្ស័យទៅទិញស្ករគ្រាប់ជាមួយគ្នា។ ពេលត្រឡប់មកពីទិញស្ករគ្រាប់វិញ ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានចាប់ឱប និងអូសដៃជនរងគ្រោះចូលទៅក្នុងចម្ការស្វាយ ធ្វើសកម្មភាព ចាប់សម្រាតខោ និងផ្ដួលនារីរងគ្រោះទៅ និងដី រួចរំលោភសេពសន្ថវ:រហូតបានសម្រេច។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្ដិ៍ពោធិ៍ ទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះ ក៏បានទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។ រហូតដល់ វេលាម៉ោង១ ថ្ងៃទី២០ ឧសភានេះ ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំ ស្រាវជ្រាវស្វែងរក ចាប់ខ្លួនជនសង្ស័យខាងលើបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

photo_2016-05-20_21-18-52

edited-111 edited-1112

មតិយោបល់