ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង២ក្រុមវាយគ្នាទៅវិញទៅមក ករណីទំនាស់រឿងកាងនៅតំបន់សួនស៊ីម៉ាក់

កំពង់ឆ្នាំង: កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី នៅត្រង់ចំណុចខាងកើតផ្សារថ្មី ស្ថិតក្នុងភូមិ ទី៦ សង្កាត់ខ្សាមកើត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីហិង្សាដោយចេតនា (វាយតប់គ្នាទៅវិញទៅមក) ដែលបង្កឡើងដោយ ក្មេងទំនើងចំនួន០២ក្រុម ។

ករណីខាងលើនេះ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌស្រាលខេត្ត ធ្វើការស្រាវជ្រាវ ជាលទ្ធផលនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៧នាក់ (០២ក្រុម) មានឈ្មោះដូចខាង ក្រោមនេះ៖

១-ឈ្មោះ យន្ត សុ ភារុណ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
នឹងភាគីម្ខាងទៀត៖ ១-ឈ្មោះ ឌុច សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ប្អេរ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង
២-ឈ្មោះ គិន រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
៣-ឈ្មោះ ផូន ម៉េងគា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ ទី៨ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ។
៤-ឈ្មោះ ផន សុខា (ជ័យ) ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ
៥-ឈ្មោះ ស៊ន វិសុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស
៦-ឈ្មោះ ម៉ី ឈីអ៊ឺ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ទី៤ សង្កាត់ខ្សាម ។

ដកហូតវត្ថុតាង៖ ១-ដំបងដែករលាស់០១។ ២-ម៉ូតូជិះធ្វើសកម្មភាព០២គ្រឿង ។

ក្រោយការសាកសួរជនសង្ស័យ បានសារភាពថា ពួកគេទាំង០២ក្រុមធ្លាប់ធ្វើសកម្មភាព វាតប់គ្នាជាច្រើនលើកច្រើនសាមកហើយ នៅទីតាំងផ្សេងៗពីគ្នា ។ មូលហេតុដោយសារទំនាស់រឿងកាងនៅតំបន់សួនស៊ីម៉ាក់ ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួននៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់