កណ្តាលៈ ករណី ឃាត់ខ្លួនបុរសម្នាក់ ប្រើហិង្សាក្នុងគ្រួសារ។
កើតហេតុថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨និង១០នាទី នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡ.រ.ហ.ន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ។ ជនសង្ស័យឈ្មោះ កូប យូសុះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ត្រូវជាប្តី ។ វត្ថុតាងចាប់យកបាន សំបកថ្នាំពុលចំនួន២កញ្ចប់ ប្រភេទថ្នាំកណ្ដុរម៉ាក(iytco)។
មុនពេលកើតហេតុ កន្លងមកជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀននិងប្រើអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធច្រើនលើកច្រើនសារមកហើយ លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានឈ្លោះប្រកែកជាមួយជនរងគ្រោះអំពីរឿងប្រើកូនឲ្យគួកខោអាវ ហើយជនរងគ្រោះបានដៀលត្មេះជនសង្ស័យ ភ្លាមនោះជនសង្សយ័បានស្ទុះទៅទាត់កាតូទឹកបណ្តាលឲ្យត្រូវជនរងគ្រោះចំភ្លៅ ហើយជនរងគ្រោះបានយកកាតូទឹកគប់ទៅវិញ ភ្លាមនោះជនសង្ស័យបានស្ទុះមកទះកំផ្លៀងជនរងគ្រោះចំនួន២ដៃចំ ចំហៀងក្បាលខាងឆ្វេង ហើយជនសង្សយ័បានគេចខ្លួនមកក្រោយផ្ទះបាយ។ចំណែកជនរងគ្រោះបានរត់មកប្តឹងឈ្មោះទ្រេះកូប(ព្រឹទ្ធិចារ្យក្នុងភូមិ) ក្រោយពីប្តឹងរួចជនរងគ្រោះបានមកទិញថ្នាំកណ្តុរចំនួន៣កញ្ចប់មកផ្ទះហើយអង្គុយលើរានខាងមុខផ្ទះ ហើយហែកថ្នាំកណ្តុរដាក់ចូលកែវរួចដើរចូលរោងបាយរកទឹកដាក់ចូលកែវដើម្បីផឹក ហើយជនសង្សយ័ជាប្តីបានស្ទុះទៅយកកែវនោះតែជនរងគ្រោះបានលេបថ្នាំចូលក្នុងពោះរួចបាត់ហើយ ភ្លាមនោះជនសង្សយ័និងកូនបាននាំជនរងគ្រោះទៅកន្លែងរុំណេរទឹក ហើយបាញ់ទឹកបញ្ចូលមាត់ដើម្បីឲ្យជនរងគ្រោះក្អួតចេញមកវិញ ហើយជនរងគ្រោះបានក្អួតចេញទឹកពណ៌ខៀវ បន្ទាប់មកឪពុកម្តាយជនរងគ្រោះមកដល់ក៏ច្រានចេញជនសង្សយ័ចេញ ហើយបានហៅបងប្អូនដឹកជនរងគ្រោះទៅមន្ទីរពេទ្យកម្ពុជា-គុយវ៉ែតព្រែកអញ្ចាញ។
ចំណែកជនសង្សយ័ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកប៉ុស្តិ៍ឬស្សីជ្រោយដើម្បីបន្តចាត់ការតាមនីតិវិធី ជនរងគ្រោះត្រូវបានគ្រូពេទ្យជួយសង្រ្គោះទាន់ពេលវេលា៕
មតិយោបល់