ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីម២គ្រឿងបុកគ្នា បញ្ចប់រឿងត្រឹម១០ដុល្លារ

ភ្នំពេញៈ ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពីរគ្រឿង ខណៈដែលកំពុងបើកបរស្របទិសគ្នាសុខៗ ស្រាប់តែ១គ្រឿងដែលបើកខាងមុខ បានឆ្លងផ្លូវដោយមិនបានមើលមុខមើលក្រោយ ធ្វើឲ្យម៉ូតូ១គ្រឿង ដែលបើកតាមពីក្រោយវាក់គេចមិនទាន់ ក៏បានបុកពីក្រោយបណ្ដាលឲ្យដួលទាំងអស់គ្នា។ប៉ុន្តែមិនបានធ្វើឲ្យ អ្នកបើកបររងរបួសធ្ងន់ធ្ងរឡើយ ចំណែកឯម៉ូតូបានរងការខូចខាតតិចតួចប៉ុណ្ណោះ បន្ទាប់មកភាគីទាំង២បាន សម្រុះសម្រួលគ្នាបញ្ចប់រឿងត្រឹម១០ដុល្លារតែប៉ុណ្ណោះ។

ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់មហា វិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ២គ្រឿង ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត ក្នុងនោះ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1BS-5538 បើកបរខាងមុខ។ចំណែកម៉ូតូ១គ្រឿងទៀតពាក់ស្លាកលេខកំពង់ចាម1J-6302 បើកបរខាងក្រោយ លុះ ពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូដែលពាក់ស្លាកលេខភ្នំពេញ បានបន្ថយល្បឿនបត់ឆ្លងផ្លូវ មិនមើលមុខមើលក្រោយ ក៏ត្រូវបានម៉ូតូដែលពាក់សកលាកលេខកំពង់ចាម បុកពីក្រោយបណ្ដាលឲ្យដួល ទាំងអស់គ្នាតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យម៉ូតូពាក់ស្លាកលេខភ្នំពេញ បែកកញ្ចក់ម្ខាងប៉ុន្តែ សំណាងល្អមិនបានបណ្ដាលឲ្យអ្នកជិះម៉ូតូទាំងពីរគ្រឿងនោះ រងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ បន្ទាប់មកភាគី ទាំងពីរបានធ្វើការសម្រុះសម្រួលគ្នា ដោយម្ចាស់ម៉ូតូពាក់ស្លាកលេខកំពង់ចាម បានចេញសំណងទៅម្ចាស់ ម៉ូតូពាក់ស្លាកលេខភ្នំពេញ ជាការបញ្ចប់រឿងនៅនឹងកន្លែងភ្លាមៗដែរ៕

https://youtu.be/9XMpcPwnup8

មតិយោបល់