ព័ត៌មានជាតិ

TOYOTA មួយគ្រឿង ពាក់ផ្លាកលខភ្នំពេញ BD4587 បុករះម៉ូតូនិងរថយន្ត ជ្រុលបុកបង្គោលស្លាក បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ រួមដំណើរជាមួយមិត្តភក្តិ បើកបរក្នុងល្បឿនលឿន ប៉ះម៉ូតូនិងឡាន រួចបើករត់គេចខ្លួនមិនបានប្រយ័ត្ន ជ្រុលទៅបុកបង្គោលស្លាក បណ្តាលឲ្យកល់ជាប់ នឹងខ្ទេចរថយន្តអស់មួយកំណាត់មុខ ហើយត្រូវពលរដ្ឋវាយបែកមុខបែកមាត់ រងរបួសយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៧៣ កែងផ្លូវ២៨៩ នៅចំណុចអង់តែនទួលគោក ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលឃើញ ហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគេបានឃើញរថយន្តបង្កមួយគ្រឿងម៉ាក TOYOTA ព្រូសពណ៌ស ពាក់ផ្លាកលខភ្នំពេញ BD4587 បើកបរតាមបណ្តោយផ្លូវទំនប់70 ទិសដៅពីកើតទៅលិចជិះគ្នា៤នាក់ ទើបតែមកពីម្តុំអូតែលសុខា ហើយគោលបំណងជិះទៅផ្ទះនៅភ្នំពេញថ្មី ខណ:ពេលដែល
បើកមកដល់ចំណុចកើតហេតុខាងលើនេះ ដោយសារតែ រថយន្តបង្កនេះបើកលឿន បុកម៉ូតូជនរងគ្រោះម៉ាកស៊ុយសុគីនិច ពណ៌ក្រហម លាយខ្មៅ មិនចាំផ្លាកលេខនោះទេ ដែលបើកបរស្របទិសដៅគ្នា រួចក៏បុកចំពេញទំហឹងរងរបួស រួចហើយរថយន្តបង្កព្យាយាមបើករត់គេចខ្លួន ជ្រុលបន្តទៅបុកនឹងម៉ូតូឡាំម៉ាតាឥណ្ឌា ដែលចតឈប់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យក្រពិតខូចខាតតិចតួចអស់មួយចំហៀងខាងឆ្វេងរថយន្តបង្កនៅតែមិនព្រមឈប់នោះទេ ក៏ព្យាយាមបើករត់បន្តទៅដល់ចំណុចកើតហេតុខាងលើ ក៏កៀររថយន្តកូរ៉េដឹកឆាកខូចខាតតិចតួច រួចក៏បុកបង្គោល
ស្លាកមួយនៅត្រង់ចំណុចអង់តែនទួលគោក បាក់អស់មួយដើម ហើយរថយន្តបង្កកល់ជាប់កង់តែម្តង ភ្លាមៗនោះដែរក៏មានបុរស៣នាក់មិនស្គាល់អត្តសញ្ញាណ បានមកធ្វើសកម្មភាពប្រើអំពើហិង្សា វាយទៅលើយុវជនម្នាក់ ដែលរួមដំណើរជាមួយមិត្តភក្តិ បណ្តាលឲ្យរបួសបែកមុខបែកមាត់នឹងពកក្បាលរបួសធ្ងន់ ។ ចំណែកឯអ្នកប្រើអំពើហិង្សាវិញ គឺរត់គេចខ្លួនបាត់ស្រមោល រថយន្តបង្កខ្ទេចរួញអស់មួយកំណាត់ខាងមុខ នឹងបែកកង់មុខទាំងសងខាង ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់