បាត់ដំបង: បុរសម្នាក់ស្រវឹងស្រាហើយកំរោលចូល បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា៧យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ទើបប្រជាពលរដ្ឋនិងក្រុមគ្រួសារបានដឹង ត្រង់ចំនុចក្រុម៧ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនមានឈ្មោះ សង ថាវ អាយុ២៣ឆ្នាំ ភេទប្រុស មុខរបរធ្វើស្រែ មានទីលំនៅក្នុងកន្លែងកើតហេតុខាងលើ។
ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះ គឺដោយសារជនរងគ្រោះស្រវឹងស្រានិងកំរោលចូល។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចជំនាញដើម្បីត្រួតពិនិត្យ ហើយសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់