អ៊ីរ៉ាក់ៈ ស្រ្តី និងកុមាររាប់សិបនាក់ ត្រូវបានសម្លាប់ ខណៈដែលពួកគេព្យាយាមរត់គេចខ្លួន ចេញពីភាគខាងលិចទីក្រុង Mosul ស្របពេលកងទ័ពអ៊ីរ៉ាក់ កំពុងព្យាយាមវាយកម្ទេចពួកយុទ្ធជនក្រុម ISIS ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera នៅទី០២ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពពីមន្ត្រីយោធា បានឲ្យដឹងថា រយៈពេលមិនដល់មួយសប្ដាហ៍ផង ជនស៊ីវិល ១៤២ នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការបោសសម្អាតរបស់កងកម្លាំងរដ្ឋាភិបាល ទៅលើក្រុមសកម្មប្រយុទ្ធ ISIS ក្នុងប្រទេសអ៊ីរ៉ាក់។
សូមជំរាបថា ជាងប្រាំពីរខែហើយនៃប្រតិបត្ដិការ ដែលមានការគាំទ្រដោសហរដ្ឋអាមេរិក សម្រាប់កងកម្លាំង សន្តិសុខអ៊ីរ៉ាក់ ធ្វើការដណ្ដើមយកក្រុងដ៏ធំទីពីររបស់ប្រទេស មកគ្រប់គ្រងឡើងវិញទាំងអស់ពីសំណាក់ពួក ISIS ដោយឥទ្បូវនេះ នៅសល់តែតំបន់មួយក្តាប់តូចទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ប្រតិបត្តិការនេះ។
ទោះជាយ៉ាងណា តាមរបាយការណ៍មកទល់ពេលនេះ បានបញ្ជាក់ថា អាចនឹងនៅមានជនស៊ីវិលរាប់រយពាន់នាក់ ត្រូវបានជាប់ឃាំងនៅទីនោះ ដែលវានឹងអូសបន្លាយដល់ការបញ្ចប់ប្រតិបត្តិការនេះ៕
មតិយោបល់