ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន LG នឹងចេញស្មាតហ្វូនថ្មី ២ ម៉ូឌែល G6 Pro និង G6 Plus

កាលពីដើមឆ្នាំ ក្រុមហ៊ុន LG បានបញ្ចេញស្មាតហ្វូន LG G6 ថ្មីមួយម៉ូឌែល ហើយឃើញទទួលបាននូវលទ្ធផលល្អគួរសម។ ថ្មីៗនេះ មានរបាយការណ៍ចេញផ្សាយពីកូរ៉េខាងត្បូង ETNews ថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ កំពុងតែមានគម្រោងចេញលក់ស្មាតហ្វូនថ្មី ២ ម៉ូឌែលទៀតគឺ G6 Pro និង G6 Plus។

យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា G6 Plus នឹងបំពាក់នូវមុខងារសាកថ្មរហ័ស និងមានអង្គផ្ទុកទិន្នន័យលើសពី 128 GB មានតម្លៃ ៨៩១ ដុល្លារ។ ចំណែកឯ G6 Pro មិនមានមុខងារសាកថ្មរហ័សទេ ថែមទាំងមានអង្គផ្ទុកទិន្នន័យត្រឹមតែ 32GB ទៀត រីឯតម្លៃខ្ទង់ ៧០៤ ដុល្លារ ខណៈដែល LG G6 មានតម្លៃត្រឹម ៨០១ ដុល្លារ។

គួរបញ្ជាក់ថា G6 Pro និង G6 Plus នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 និងមានអេក្រង់ទំហំ ៥.៧ អ៊ីញ ដូចគ្នា ហើយនឹងចេញលក់នៅលើទីផ្សារចុងខែនេះផងដែរ៕

មតិយោបល់