ភ្នំពេញៈ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ខណៈនេះមានយុវជនម្នាក់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែមិនសម្រេចត្រូវម្ចាស់គេតាមទាន់ ក៏ស្រែកឆោឡោធ្វើឲ្យជនសង្ស័យរូបនេះភ័យ បានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ផ្លោះពីមួយទៅមួយមិនខ្លាចស្លាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែចុងក្រោយត្រូវកម្លាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់