ព័ត៌មានជាតិ

Update៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បុកពីក្រោយរថយន្តស្តារិចដឹកថ្នាំពេទ្យខ្ទេចកំណាត់ក្រោយ

ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿងបានបើកទៅបុករថយន្តម៉ាកស្តារិចដឹកថ្នាំពេទ្យបណ្តាលឲ្យរងការខូចខាតខ្ទេចកំណាត់ក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកស្តារិច ពណ៌ស ដឹកថ្នាំពេទ្យ ពាក់ស្លាកលេខ ភ្នំពេញ2AO-1524 បើកតាមបណ្តោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនបន្តិចស្រាប់តែរំពេចនោះរថយន្តក្រឡុកស៊ីម៉ងត៍ ដែលពាក់ស្លាកលេខ ភ្នំពេញ5A -0455 ពណ៌សលាយខៀវ និងក្រហម បានវាក់ជាន់ហ្វ្រាងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាកស្តារិចដឹកថ្នាំពេទ្យពីក្រោយបណ្តាលឲ្យរងការខូចខាតខ្ទេចកំណាត់ក្រោយតែម្តង។ ចំណែកបុរសអ្នកបើកបើករថយន្តក្រឡុកស៊ីម៉ង់វិញបានឲ្យដឹងថា ដោយសាតែជាន់ហ្វ្រាង្គមិនស៊ីទើបបណ្តាលឲ្យបុកយ៉ាងដូច្នេះ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបន្ទាប់ពីជជែកគ្នាមិនត្រូវហើយនោះបានព្យាយាមខលហៅតំណាងរាងៗខ្លួនដើម្បីដោះស្រាយបញ្ចប់រឿងនៅកន្លែងព្រោះមិនចង់ឱ្យមានរឿងវែងឆ្ងាយ៕

https://youtu.be/cXFgi0snJus

មតិយោបល់