ព័ត៌មានជាតិ

រថយន្តស្ទូច បានឈប់ស្ទូចដែកលើរថយន្តខុសបច្ចេកទេស បណ្តាលឲ្យក្រឡាប់ពេញផ្លូវ

តាកែវ: លោកអធិការរងស្រុកត្រាំកក់ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post News ថា មានករណីរថយន្តស្ទូច បានឈប់ស្ទូចដែកលើរថយន្ត ខុសបច្ចេកទេស បណ្តាលឲ្យក្រឡាប់តែមិនមានអ្នករងរបួសឡើយ។

កើតហេតុនៅវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៧១-៧២ នៅក្នុងភូមិអង្គគគី ឃុំ ពពេល ស្រុកត្រាំកក់ ខេត្ត តាកែវ។

មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ាង ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ បានឈប់ស្ទូចដែកលើរថយន្ត ខុសបច្ចេកទេសបណ្តាលឲ្យក្រឡាប់តែមិនមានអ្នករងរបួសដល់មនុស្សទេ ករណីនេះបណ្តាលឲ្យមានការកកស្ទះចរាចរណ៍រយ:ពេលមួយម៉ោងជាង ទើបសមត្ថកិច្ចចរាចរណ៍ស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍ ពពេល និងប៉ុស្តិ៍អង្គតសោម ដោះស្រាយការកកស្ទះបាន ចំពោះវត្ថុតាងរថយន្តខាងលើនេះបានកសាងតាមនិតិវិធីយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់