មណ្ឌលគិរីៈ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជូនជនសង្ស័យចំនួន៩នាក់ ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ។
ជនសង្ស័យទាំង៩នាក់រួមមាន ៖
១/ឈ្មោះ លឹម វ៉ាន់ខង ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។
២/ឈ្មោះ សេង ជា ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ។
៣/ឈ្មោះ ហ៊ុន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិព្រែកតាអាំ ឃុំបុសឡេវ ស្រុកចិត្របូរី ខេត្តក្រចេះ។
៤/ឈ្មោះ អ៊ន តេន ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។
៥/ឈ្មោះ វ៉ាន់ ចាន់រី ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។
៦/ឈ្មោះ ឃឿន សុខេង ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
៧/ឈ្មោះ រ៉ែន ដែន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។
៨/ឈ្មោះ រ៉ែន មិនា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។
៩/ឈ្មោះ អោក ភក្រ្តា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិព្រែកតាអាំ ឃុំបុសឡេវ ស្រុកចិត្របូរី ខេត្តក្រចេះ ។
វត្ថុតាងដកហូតបាន៖
-រណាយន្តចំនួន៤គ្រឿង
-ម៉ូតូចំនួន១គ្រឿង
-ឧបករណ៍ឆក់ចំនួន១គ្រឿង
-ឈើមូលប្រភេទលេខ១ និងលេខ២ សរុបប្រមាណ៤ម៉ែត្រគូប។
ដំណើររឿង៖ កាលពីវេលាកើតហេតុ ជនសង្ស័យទាំង០៩នាក់ខាងលើត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបាននៅចំណុចអូរខ្លៀវ ស្ថិតភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ខណៈជនសង្ស័យទាំង៩នាក់កំពុងធ្វើសកម្មភាពកាប់រំលំដើមឈើនូវប្រភេទឈើលេខ១ និងឈើលេខ២ ដោយប្រើប្រាស់រណារយន្តអារច្រៀកឈើអស់ជាច្រើនដើម និងកំណាត់។
បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន ចំណែកជនសង្ស័យទាំង០៩នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់