ត្បូងឃ្មុំៈ ជាហេតុការណ៍ដ៏រន្ធត់មួយ បន្ទាប់ពីលោក នាយប៉ុស្តិ៍វាលម្លូរ បានចុះល្បាតក្នុងភូមិសាស្ត្រ គាប់ជួនក្មេងស្ទាវកំពុងផ្ទុះហិង្សាដេញកាប់គ្នា ក៏ត្រូវក្រុមក្មេងស្ទាវទាំងនោះ កាប់ផ្តាច់បំពង់កចំនួន២ដាវ ស្លាប់យ៉ាងអាណោចអាធ័ម យ៉ាងរន្ធត់បំផុត ។ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។
ការពលីជិវិតរបស់នាយប៉ុស្តិ៍វាលម្លូរនេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលលោកកំពុងដឹកនាំសហការីចេញល្បាតនៅភូមសាស្រ្តភូមិច្រាប ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោកនាយប៉ុស្តិ៍ដែលស្លាប់ខាងលើនេះ មានឋានន្តរសក្តិ ជាអនុសេនីយ៍ទោ សេង សុខកែម នាយប៉ុស្តិវាលម្លូរ ស្រុកពញាក្រែក បានពលីជិវិតក្នុងជន្មាយុ ៤៥ឆ្នាំ។
បច្ចុប្បន្ន សពលោកនាយប៉ុស្តិ៍វាលម្លូរខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅកាន់ស្រុកកំណើតនៅភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីធ្វើពិធីបញ្ចុះសពនៅរសៀលថ្ងៃ៣ ខែមិថុនា ឆ្នាំ២០១៧នេះ ៕
មតិយោបល់