ព័ត៌មានជាតិ

ចុមខ្លាំងគ្រាន់បើ!ជិះម៉ូតូស្រែកជេរសមត្ថកិច្ចហើយទាញកាំភ្លើងស្នាប់ និងដុំថ្ម វាយនិងគប់សមត្ថកិច្ចទៀត

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជិះម៉ូតូស្រែកឡូឡា ជេរមកលើសមត្ថកិច្ចប៉ុស្តិ៍បាក់ដាវ រួចទាញកាំភ្លើងស្នាប់និងដុំថ្ម គប់និងវាយមកលើសមត្ថកិច្ចបណ្តាលឲ្យរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទី យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ឆន សុខឃឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍បាក់ដាវ ស្នាក់នៅភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនដៃដល់មានឈ្មោះ ធី ធា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដកហូតបាន កាំភ្លើងស្នប់ចំនួន១ដើម។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ធី ធា បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅមិនស្គាល់ស៊េរី មានគ្នា២នាក់ បានជិះម៉ូតូជាច្រើនដងនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ដាវ ហើយស្រែកឡូឡា និងជេរសមត្ថកិច្ចនគរបាលប៉ុស្តិ៍។ ពេលនោះ ឈ្មោះ លៀង ប៊ុនធឿន ជានាយប៉ុសួស្តិ៍ស្តីទីបានប្រាប់ទៅលោកឆន សុខឃឿន ជាមន្រ្តីប៉ុស្តិ៍ឲ្យជិះម៉ូតូតាមមើលពេលទៅដល់មុខផ្ទះឈ្មោះ អ៊ីម ប៉ិច
(ប្តីប្រពន្ធ) ស្រាប់តែឈ្មោះ ធី ធា បានយកកាំភ្លើងស្នាប់វាយឈ្មោះ ឆន សុខឃឿន ត្រូវចំកំភួនដៃខាងឆ្វេងបណ្តាលឲ្យរលាត់ស្បែកបែកចេញឈាម ហើយជិះម៉ូតូមកទិសខាងត្បូង ពេលនោះឈ្មោះ ឆន សុខឃឿន ក៏ជិះម៉ូតូតាមពីក្រោយពេលមកដល់មុខប៉ុស្តិ៍ស្រែកប្រាប់កម្លាំងប៉ុស្តិ៍ឲ្យជួយដេញតាម ពេលដេញតាមដល់មុខផ្ទះឈ្មោះធី ធា បានឈប់ចំណែកម្នាក់ទៀតគេចខ្លួនបាត់ហើយឈ្មោះ ធី ធា បានយកដុំថ្មគប់មកលើសមត្ថកិច្ច រួចរត់ឡើងលើផ្ទះ បន្ទាប់មកសមត្ថកិច្ចបានប្រាប់ឪពុកម្តាយឲ្យហៅឈ្មោះ ធី ធា ចុះមកដីទើបសម្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួន ហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់