ព័ត៌មានជាតិ

កុងតឺន័របុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ហើយក្រឡាប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់: រថយន្តកុងតឺន័របុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងហើយក្រឡាប់ទទឹងផ្លូវគួរឲ្យរន្ធត់គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង 
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ នៅលើផ្លូវជាតិលេខ៥ ចំណុចភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿងពាក់ ស្លាកលេខ ប៉ៃលិន 3A-0282 បណ្តាលឲ្យរថយន្ត 
Lexus 570 ស្លាកលេខភ្នំពេញ 2L-8879 ខូចខាតទាំងស្រុង និងរថយន្ត Ford ហ្វដ ស៊េរីថ្មី ស្លាកលេខភ្នំពេញ 2AE-6127 
ខូចខាតយ៉ាងដំណំ និងម៉ូតូប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវខូចខាតមួយចំនួន។ ក្នុងហេតុការណ៍នេះ 
បណ្តាលឲ្យមនុស្សមួយចំនួនរងរបួសធ្ងន់និងស្រាលផងដែរ។ 
ក្រោយកើតហេតុ អ្នកបើកបរ រថយន្ត រត់គេចខ្លួនបាត់ស្រមោល៕

   
    
    
    
    
    
    
 

មតិយោបល់