វ៉ាស៊ីនតោន ៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Ted Cruz បានឈ្នះ សំឡេងគាំទ្រក្នុងរដ្ឋ
Wisconsin ហើយ ដោយកំពុងតាមពីក្រោយលោក Donald Trump ដែលកំពុងតែនាំមុនគេនៅក្នុងបក្សដូចគ្នា។
នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។
ងាកមកមើលគណបក្សប្រជាធិបតេយ្យវិញ សារព័ត៌មាននានាបានវិភាគថាលោក Bernie Sanders នឹងអាចយកឈ្នះលោកស្រី
ហ៊ីលឡារី គ្លីនតុន នៅក្នុងការប្រកួតនៅរដ្ឋ Midwestern។
ចំពោះលោក ត្រាំ បច្ចុប្បន្នកំពុងនាំមុនក្នុងជួរគណបក្សសាធារណរដ្ឋ ប៉ុន្តែលោកក៏កំពុងមានការ ព្រួយបារម្ភផងដែរ
ចំពោះអ្នកមានសំឡេងប្រកៀកប្រកិតនឹងលោកមួយចំនួន ដែលអាចនឹងកើនឡើង
ការគាំទ្របន្ថែមទៀតនៅក្នុងការប្រកួតនាពេលខាងមុខទៀត។
គួរបញ្ជាក់ថា នៅក្នុងគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន នៅតែនាំមុនដាច់ឆ្ងាយសំរាប់សំឡេង គាំទ្រជានិច្ច
ហើយពុំមានអ្វីត្រូវងឿងឆ្ងល់នោះទេថាលោកស្រី នឹងក្លាយជាបេក្ខភាពមួយរូបតំណាងបក្សដើម្បីទៅប្រកួតចុងក្រោយ ជាមួយ
គណបក្សសាធារណរដ្ឋ ដើម្បីដណ្តើមតំណែងប្រធានាធិបតី អាមេរិក៕
ព័ត៌មានអន្តរជាតិ
មតិយោបល់