ព័ត៌មានជាតិ

ភ្ញៀវកូនកំលោះកូនក្រមុំឈ្លោះគ្នាក្នុងពធីមង្គលការបានចោលកាំបិតប៉ុ័ងតោចំកស្ត្រីម្នាក់ដាច់កស្លាប់

កំពង់ស្ពឺៈស្ត្រីវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតដោយសាររងនូវមុខកាំបិតប៉ុង័តាចំកបណ្តាលឱ្យដាច់សសៃបាញ់ឈាមដូចអារកនៅគ្រាដែលគាត់បានចូលរួមក្នុងពិធីមង្គលការសាច់ញាតិហើយភាគីកូនក្រមុំកូនកំលោះរាំជាន់ជើងរហូតកើតជាជម្លោះគប់កែវ គប់ដប កៅអីនឹងកាំបិតប៉ុង័តោ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង9យប់ថ្ងៃទី5មេសាឆ្នាំ2016ស្ថិតនៅចំណុចរោងមង្គលការក្នុងភូមិស្តៅផ្អែម ជុំក្រាំងចេក ដ្រុកឧត្តុង្គ ។ ប្រភពពីមន្ត្រីប៉ូលិសដែលចុះទៅកន្លែងកើតហេតុបានថាស្ត្រីដែលស្លាប់ដោយការគប់កាំបិតចំកបណ្តាលឱ្យដ្លាប់នេះមានឈ្មោះ សែស ស្រីដែង អាយុ34ឆ្នាំ ស្នាក់នៅភូមិក្រាំងស្លែង ឃុំព្រែកត្រពាំងស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ។ ស្ត្រីរងគ្រោះមានស្នាមមុតត្រង់កខាងក្រោយឈៀងខាងស្តាំដោយដាច់សាច់និងដាច់សសៃឈាម។ តាមសាក្សីនៅកន្លែងកើតហេតុបានប៉ូលិសថា នៅមុនពេលកើតហេតុនៅផ្ទះក្នុងភូមិខាងលើនេះមានពីធីមង្គលការកូនប្រុសស្រី។ លុះដល់យប់មានចាក់បាដ់រាំផងដែរ ហើយនៅគ្រាដែលកំពុងរាំប្រហែលម៉ោង9យប់ក៏ស្រាប់តែកើតជម្លោះគ្នារវាងភាគីកូនកំលោះនិងកូនក្រមុំរហូតឈានទៅប្រើអំពើហឹង្សាគប់កែវ គប់ចាន កៅអីនឹងខ្លះទាយយកកាំបិតប៉ុង័តោមកគប់ផងដែរ ។គប់ទៅគប់មកធ្វើផ្លែកាំបិតប៉ុង័តោហោះទៅត្រូវចំកញ្ចឹងកបណ្តាលឱ្យសសៃឈាមដួលប្រកាច់ក្នុងថ្លុកឈាម ហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ តែដោយរបួសធ្ងន់ពេកស្ត្រីរងគ្រោះក៍បានស្លាប់នៅវេវាម៉ោង7នឹង30នាទីព្រឹកថ្ងៃទី6មេសានេះ។ ចំពោះជនបង្កក្នុងហេតុការណ៍នេះបានរត់គេចខ្លួនបាត់អស់បន្តែប៉ូលិសថាកំពុងធ្វើការស្រាវជ្រាវដើម្បីឈានទៅចាប់ខ្លួន។ចំណែកសពស្ត្រីរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
  

មតិយោបល់