ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រោះថ្នាក់ចររាចរណ៍មួយ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់!

កណ្ដាល: គ្រោះថ្នាក់ចររាចរណ៍បង្កឡើងរវាងរថយន្តនិងម៉ូតូបានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង០៥នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ក្នុងភូមសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ស្រី២ប្រុសម្នាក់ ជិះម៉ូតូC125 ពណ៌ខ្មៅ គ្មានស្លាកលេខ(ម៉ូតូថ្មី) បើកបរពីផ្ទះនៅភូមិបាទី ឃុំពាមរ ស្រុកពាមរ ខេត្តព្រៃវែង ឡើងទៅភ្នំពេញ។ ជនរងគ្រោះទី១ឈ្មោះ ដួង ង៉ុយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិបាទី ឃុំពាមរ ស្រុកពាមរ ខេត្តព្រៃវែង អ្នកបើកម៉ូតូ(ស្លាប់)ហើយឌុបបងស្រីនិងក្នួយស្រីឈ្មោះ ដួង សុភ័ក្រ អាយុ៣៦ឆ្នាំ (ស្លាប់)នៅនឹងកន្លែងកើតហេតុជាជន រងគ្រោះទី២ និងជនរងគ្រោះទី៣ឈ្មោះ ចក់ ស្រីណា អាយុ១៨ឆ្នាំ របួសធ្ងន់បានបងប្អូននៅកន្លែងកើតហេតុហៅរថយន្តសង្គ្រោះបន្ទាន់​ដឹកយកមន្ទីរពេទ្យភ្នំពេញ។

ប្រភពដដែលបានបន្តថា រថយន្តបង្កម៉ាកហ៊ីយិនដាយ ពណ៌ស(ទ្រុងខៀវ)ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ព្រះសីហនុ 3A-13 27 បើកបរដោយឈ្មោះ ឃន គង្គា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ អ្នកបើកបររថយន្ត(មានបណ្ណ័បើកបរ) ក្រោយកើតហេតុ បានបើករថយន្តរត់ដល់ស្រុកលើកដែក ដោយមានកិច្ចសហការរវាងសម្ថកិច្ច​ដែនដីបានចុះប្រតិបត្តិការឃាត់រថយន្តនិងអ្នកបើកបរជាប់។

បច្ចុប្បន្នអ្នកបើកបរនិងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធី៕

មតិយោបល់