ព័ត៌មានជាតិ

បុរសជាកសិករម្នាក់ទៀតហើយ នៅខេត្តតាកែវ ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់

តាកែវ: សំឡេងហូរកញ្ជៀវ និងស្នូរទះដៃយ៉ាងរំពង ដែលបង្ហាញពីភាពរីករាយ អបអរសាទរ ចំពោះបុរសម្នាក់ ដែលបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់ ១០០លានរៀល។ បុរសដែលមានសំណាងរូបនេះមានឈ្មោះ គង់ មករា អាយុ៣៦ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិព្រៃឈើទាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

នៅចំពោះមុខ ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ លោក គង់ មករា បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ បច្ចុប្បន្ននេះ បើនិយាយពីជីវភាពគ្រួសារហាក់ មិនសូវជាពិបាកប៉ុន្មាននោះទេ ពោលគឺក្រៅពីមានមុខរបរជាកសិករធ្វើស្រែ គ្រួសាររបស់លោក ក៏ជាអ្នកលក់ដូរគ្រឿងទេសប្រចាំភូមិ នៅពីមុខផ្ទះផងដែរ។ លោកបានបន្តឱ្យដឹងថែមទៀតថា ជាទម្លាប់ប្រចាំថ្ងៃ លោកតែងទទួលទានតែបៃតង អ៊ីឈីតាន់ ព្រោះមានរសជាតិឆ្ងាញ់ ជាពិសេស មុនពេលចេញទៅស្រែ គឺតែងយកជាប់ខ្លួនជានិច្ច ទុកសម្រាប់ទទួលទាននៅពេលស្រេកទឹក និងអស់កម្លាំង។ ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកពីធ្វើការងារផ្ទះរួច លោកបានយកតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែទទឹម ពីក្នុងធុង ដែលប្រពន្ធដាក់លក់មកទទួលទាន លុះពេលមួលគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។
ភ្លាមនោះ លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ហើយក៏បានស្រែកប្រាប់ប្រពន្ធ និងអ្នកជិតខាងឱ្យជួយមើល ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយ:លេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដបតែម្ដង។ លោក គង់ មករា បានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០ លានរៀលនេះ លោកនឹងមួយចំនួនសង់ផ្ទះឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀត សម្រាប់ពង្រីកមុខរបរបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០ លានរៀល រហូតដល់ ៧០ រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

មតិយោបល់