ព័ត៌មានកីឡា

វីណេហ្សូអេឡា និងអ៊ុយរ៉ាហ្គាយ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួត FIFA World Cup U-20 បានឈានមកដល់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយហើយ ខណះក្រុម វីណេហ្សូអេឡា និង អ៊ុយរ៉ាហ្គាយ បានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមដែលមានមូលដ្ឋាននៅអាមេរិកខាងត្បូងទាំង ២ វីណេហ្សូអេឡា និង អ៊ុយរ៉ាហ្គាយ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយឈ្នះការប្រកួតយប់មិញ។ ក្រុមយុវជនអាយុក្រោម ២០ ឆ្នាំរបស់ វីណេហ្សូអេឡា បានទម្លាក់ក្រុមយុវជនរបស់ អាមេរិក ២-១ នៅម៉ោងបន្ថែម ១៥នាទី ២ដង។ ចំណែក ក្រុមយុវជន របស់ក្រុមអ៊ុយរ៉ាហ្គាយវិញ បានយកឈ្នះយ៉ាងត្រដាបត្រដួសតាមរយ:ការស៊ុតបាល់ ១១ ម៉ែត្រ ៥-៤ ក្រោយបញ្ចប់លទ្ធផល ២-២។

ដូច្នេះហើយ ក្រុម វីណេហ្សូអេឡា និងអ៊ុយរ៉ាហ្គាយ បានឡើងទៅកាន់វគ្កពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរង់ចាំក្រុម ២ ផ្សេងទៀតដែលប្រកួតយប់នេះ រវាង
អ៊ីតាលី ជួប ហ្សាមប៊ី
ម៉ិកស៊ិកូ​ ជួប អង់គ្លេស

មតិយោបល់