ព័ត៌មានជាតិ

ឃាត់ខ្លួនជនបុរសជនជាតិខ្មែរនិងថៃ៤នាក់ ពីបទចរាចរលុយដុល្លារក្លែងក្លាយដកហូតបាន ៥៥,៣០០ដុល្លារ!

បាត់ដំបងៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំរៀង ធ្វើការឃាត់ខ្លួន ពីបទចរាចររូបិយបណ្ណ័ដុល្លារក្លែងក្លាយ ដកហូតបានលុយដុល្លារក្លែងក្លាយចំនួន៥៥,៣០០ដុល្លារ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យចំនួន៤នាក់ ទី១មានឈ្មោះ គៀត គិស័ក អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវសុវីនថៈវង់ ១៨/១ក្រុងបាងកក មុខរបរកម្មករ ,ទី២ឈ្មោះ អ៊ុងអាត ស៊ីវាតកន អាយុ២៨ឆ្នាំភេទប្រុស ជនជាតិថៃ រស់នៅផ្លូវ១២ ឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃ មុខរបរ បុគ្គលិកក្រុមហ៊ុនមិតសូអែរ ,ទី៣ឈ្មោះ សំចិត កមភម អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវវិថូនដាំលិ ឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃ មុខរបរបុគ្គលិកក្រុមហ៊ុន នីវសេន និងជនសង្ស័យទី៤ឈ្មោះ បិត ផាត អាយុ៣៧ឆ្នាំ ភេទប្រុស រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ជនជាតិខ្មែរ មុខរបរ កម្មករ ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ប្រាក់ដុល្លារចំនួន៥៥៣០០ដុល្លារជាប្រភេទក្រដាសដុល្លារក្លែងក្លាយ ស៊េរីចាស់ ឆ្នាំ២០០៦។

ចំពោះប្រាប់ដុល្លាក្លែងក្លាយទាំងនេះជារបស់ឈ្មោះ ឈីត នៅក្រុងបាងកក បាន យកមកដូរនៅទឹកដីខ្មែរ តាមច្រកអន្តរជាតិដូង ដូច្នេះករណីនេះសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់