ភ្នំពេញៈ រថយន្តម៉ាកហ៊ីណូធុនយក្សមួយគ្រឿងបន្ទាប់ពីបើកបុករ៉ឺម៉កកង់បីពីក្រោយហើយនោះបានរេចង្កូតទៅប៉ះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រថយន្តជ្រុលធ្លាក់ចូលប្រឡាយរងកាខូចខាតយ៉ាងដំណំ។
ហេតុកាណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅមុខផ្ទះប្រជាពលរដ្ឋ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកហ៊ីណូ ក្បាលពណ៍ខៀវ ទ្រុងពណ៍ស ពាក់ស្លាកលេខ ប៉ៃលិន3A 0007បើកដោយឈ្មោះ សយចាន់ ភេទប្រុស អាយុ៤០ស្នាក់ នៅភូមិត្រាង ឃុំស្វាយអាត់ ក្រុងសំពៅមាស ខេត្តពោធិ៍សាត់។
ជនរងគ្រោះជាអ្នកបើករ៉ឺម៉កកង់បីឈ្មោះ សួ សុខា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រងរបួសត្រូវបានដឹកទៅមន្ទីរពេទ្យ។
ម្ចាស់ផ្ទះរងកាខូចខាតទី១ឈ្មោះ វង្ស គឹមធន ភេទប្រុស អាយុ៧២ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ម្ចាស់ផ្ទះទី២ឈ្មោះ សុខ ឆន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ក្នុងចំណោមផ្ទះទាំង២នោះផ្ទះមួយរងការខូចខាតយ៉ខាងមុខផ្ទះដែលយ៉នោះសង់ពីឈើប្រក់ស័ង្កសីនិងផ្ទះមួយទៀតនៅក្បែរគ្នានោះសង់ពីឈើប្រក់ស័ង្កសីរងការខូចខាតផ្នែកខាងមុខ។
ប្រភពព័ត៌មានពីតៃកុងអ្នកបើករថយន្តខាងលើឱ្យដឹងថានៅមុនពេលកើតហេតុខ្លួនបានបើករថយន្តខាងលើពីជើងទៅត្បូងតាមផ្លូវជាតិលេខ៥ ខណៈដែលមកដល់ចំណុចកើតហេតុខ្លួនបានឃើញហាក់ដូចជាមានអ្វីម្យ៉ាងនៅខាងមុខរថយន្តពីឆ្វេងហើយបានក៏បានជាន់ហ្វ្រាំងដែរតែនៅតែមិនជាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងសមត្ថកិច្ចជំនាញខណ្ឌមកធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កកង់បីទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលព្រែកព្នៅ រង់ចាំភាគីបង្កនិងភាគីរងគ្រោះដោះស្រាយនៅពេលក្រោយ៕
មតិយោបល់