ព័ត៌មានជាតិ

Update៖ទុស្សេចរន្តអគ្គិសនីឆេះផ្ទះ២ខ្នងទាំងកណ្តាលយប់នៅក្នុងខណ្ឌដង្កោ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នង រួមនិងបន្ទប់ជួលលក់ដូរនិងជួសជុលទូរសព្ទ-ទូរទស្សន៍ មួយកន្លែងទៀត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់គ្មានសល់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់តែម្តង គឺកើតហេតុកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ដោយមានបន្ទប់ជួលចំនួន៦បន្ទប់។


ប្រភពដដែលបានបន្តទៀតថា ករណីអគ្គិភ័យនេះគឺអាចបណ្ដាលមកពីការឆ្លងចរន្ដអគ្គីសនី ហើយបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់អស់ចំនួន១១គ្រឿង និងធ្វើកាបាញ់ពន្លត់៨គ្រឿង ប្រើរយៈពេលជិតមួយម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនដឹងពិតប្រាកដនៅឡើយនោះទេ ៕

មតិយោបល់