ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ កូរផ្អើលវីហ្វ្រេនកោះពេជ្រ យប់មិញ!

កាលពីល្ងាចថ្ងៃទី៦ មិថុនា ភោជនីយដ្ឋានវីហ្វ្រេនបានបើកសម្ពោធសាខាទី៤របស់ខ្លួនយ៉ាងហ៊ឹកហ៊ាក់នៅកោះពេជ្រ ដោយមានតារាល្បីៗយ៉ាងច្រើនកុះករបង្ហាញខ្លួន។ តារាទាំងនោះភាគច្រើនត្រូវគេឃើញនៅកូរកម្មវិធីរហូតដល់ម៉ោងជិតពាក់កណ្ដាលអធ្រាត្រនោះផង ដោយសារតែពួកគេម្នាក់ៗយល់ថាគឺជាជំនូបសប្បាយរីករាយយ៉ាងកម្រ ដែលពួកគេអាចជួបជុំគ្នាក្រៅពីការងារសិល្ប:។

លោក វណ្ណា ម្ចាស់ហាងវីហ្វ្រេនបានអះអាងថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលក្នុងពិធីសម្ពោធសាខាហាងថ្មីរបស់លោកនៅកោះពេជ្រ មានតារាចូលរួមយ៉ាងច្រើនកុះករ ក្នុងពេលដែលតារាទាំងនោះត្រូវបានលោកចាត់ទុកថាជាបងប្អូនល្អដោយសារតែមានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ។ លោកថាក្នុងហាងរបស់លោកបានផ្ដល់ប្រយោជន៍ឲ្យតារាជាច្រើនតាមរយ:ការអញ្ជើញជាកិត្តិយសឲ្យច្រៀងរាំ និងការបញ្ចុះតម្លៃយ៉ាងពិសេសជូនដល់តារាសិល្ប:ដែលមានបំណងធ្វើខួបកំណើត ឬជប់លៀងផ្សេងៗ។ ក្នុងនោះលោកក៏ផ្ដល់ទីតាំងឲ្យខ្ចីហាងបើកជាកិច្ចប្រជុំ ឬសន្និសីទនានាពាក់ព័ន្ធនឹងកម្មវិធីសប្បុររសធម៌ផងដែរ ទើបធ្វើឲ្យលោក និងតារាសិល្ប:មានទំនាក់ទំនងជិតស្និទ្ធិជាមួយគ្នា។ លោកថានេះជាហាងទី៤របស់វីហ្វ្រេន ហើយលោកក៏រំពឹងថាតារាសិល្ប:នឹងទទួលបានអត្ថប្រយោជន៍ពីហាងនេះច្រើនដែរក្នុងពេលបន្តបន្ទាប់។
តារាដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះរួមមានអ្នកនាងគង់ សុជាតិ លោកជា វិបុល អ្នកនាងលី ម៉ារីណា កញ្ញាទេព បូព្រឹក្ស កញ្ញាពេជ្រ អាវីហ្សា អ្នកនាងឆៃលី ដាឡែន កញ្ញាទឹម រដ្ឋា កញ្ញាទឹម វត្តី លោកណាខុន កញ្ញាម៉ាក់សែន សូនីតា លោកយ៉ែម សំអូន កញ្ញាសូដា នីតា និងតារាល្បីៗជាច្រើនរូបទៀត។ តារាម្នាក់ក៏បង្ហាញសកម្មភាពសើចសប្បាយយ៉ាងកកកងរំពង អមដោយភាសាចំអន់គ្នាថានឹងកូរឲ្យអស់ដៃម្នាក់ៗផងដែរ។ អ៊ីចឹងហើយទើបទិដ្ឋភាពសម្ពោធហាងនាយប់នោះគឺតារាៗដែលចូលរួម ក្រៅពីបានបង្អួតសម្រស់ដាក់គ្នាទៅវិញទៅមក ក៏មានអ្នកឡើងច្រៀង និងថតសែលហ្វីកូឡើងពេញពិធិដែលគ្រាន់តែឃើញក៏សប្បាយជំនួសនោះផងដែរ៕

មតិយោបល់