ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងគាស់បន្ទប់

0

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរករណីប៉ុនប៉ងគាស់សោរបន្ទប់ជួល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលភូមិអូបែកក្អម សង្កាត់ សង្កាត់អូបែកក្អប ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ជួរ វាសនា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរជាងជុសជុលម៉ាសុីនត្រជាក់ បច្ចុប្បន្នស្នាក់នៅម្តុំភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ចំណែកដើមបណ្តឹងមានឈ្មោះ ម៉ែន ណាំ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះជួលខាងលើ។ប្រភពពីដើមបណ្តឹងបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1CA. 3172 មកឈប់នៅចំណុផ្ទះជួលហើយដើរឡើងទៅជាន់លើដោយប៉ុនប៉ងរកគាស់សោរបន្ទប់ហើយក៏ឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង។

ចំណែកជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនមិនមានបំណងគាស់សោរបន្ទប់ទេ គឺមករកមិត្តភក្តិដែលស្នាក់នៅទីនោះប៉ុន្តែរកមិនឃើញហើយត្រូវគេចាប់ឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្តតាមនិតិវិធី៕

photo_2016-09-23_21-56-46 photo_2016-09-23_21-56-53 photo_2016-09-23_21-56-56

មតិយោបល់

Loading...