កណ្តាលៈ ករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់។
កើតហេតុថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច នៅចំណុចផ្ទះរបស់ឈ្មោះ ឈៀង ពៅ ភេទស្រី ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស្រាយ ចំរើន ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហតុ។
មុនពេលកើតហេតុ នៅថ្ងែទី ៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច ជនរងគ្រោះ កំពុងតខ្សែភ្លើងនៅលើជណ្តើរ ក្នុងពិធីបុណ្យនៅកន្លែងកើតហេតុខាងលើ ក៏បានឆក់ចរន្តអគ្គិសនី ធ្លាក់ពីលើជណ្តើរតែម្ដង។ បន្ទាប់មកមានឈ្មោះ យន់ ធឿន ភេទប្រុស ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានយកកង់បី មកដឹកជនរងគ្រោះយកទៅផ្ទះ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតាមផ្លូវបាត់ទៅហើយ។
បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានធ្វើកោសល្យវិច្ច័យសាកសព ដោយមានការចូលរួមពីមេភូមិ គ្រួសារសាច់ញាតិជនរងគ្រោះ បានឯកភាពថាជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន និងបានប្រគល់សពជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់