ភ្នំពេញៈ កាលពីវេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ តាមបណ្ដោយផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ កាន់ ណារ៉ូ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ស្ថិតភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួន)។ចំណែកម្នាក់ទៀតឈ្មោះ តាក់(រតគេចខ្លួន)។
ជនរងគ្រោះឈ្មោះ LU ZHIMIN ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ជនជាតិចិន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EF6899275 ។
សម្ភារៈបាត់បង់៖ លុយដុល្លា១៤០ដុល្លា ។
វត្ថុតាងដកហូតបាន៖ ទូរសព្ទ័ដៃ២គ្រឿងម៉ាក អាយហ្វូន របស់ជនរងគ្រោះ០១គ្រឿង និងរបស់ជនសង្ស័យ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់