ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញារក្សាទុកជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការចាប់ឃាត់ខ្លួនបានធ្វើនៅវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិអូសណ្តាន់ ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋកំពង់ពោធិ៍ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសណ្តាន់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការង បានចុះបង្ក្រាបមុខសញ្ញារក្សាទុក ជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្សយ័បានម្នាក់ឈ្មោះ មួន សោភណ័ អាយុ១៩ឆ្នាំ ភេទប្រុស ស្នាក់នៅបច្ចុប្បន្ន ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងនោះវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៣៥កញ្ចប់ ក្នុងនោះមាន៣៤ កញ្ចប់តូច និង១កញ្ចប់ធំ, ទូរសព្ទដៃ ម៉ាក អ៊ិនចុចពិលចំនួន ៣គ្រឿង, លុយខ្មែរចំនួន១៥ ០០០រៀល, កាបូបស្ពាយ១, ប្រដាប់ប្រដាជក់មួយកំប្លេរ មានទុយោដែកកេស,កូនជញ្ជីងថ្លឹង១, ម៉ូតូ១គ្រឿង សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-8284។

ជនសង្ស័យឆ្លើយថា ម៉ូតូនេះមិនមែនជារបស់ខ្លួនទេ៕




មតិយោបល់