OnePlus ត្រូវបានផ្ដល់រហ័សនាមដោយគេហទំព័រ CNET ដ៏ល្បីល្បាញមួយថា ជាក្រុមហ៊ុនផលិតស្មាតហ្វូនមានគុណភាពល្អ រីឯតម្លៃទាបជាងគេ។ ហើយនៅថ្ងៃនេះ OnePlus បានកំណត់ការប្រកាសចេញស្មាតហ្វូន OnePlus 5 ស៊េរីថ្មី នៅថ្ងៃទី ២០ ខែមិថុនា នេះដោយយោងតាមសារព័ត៌មាន The Verge។ OnePlus 5 ត្រូវបានលេចធ្លាយរូបភាព នៅលើគេហទំព័រ Android Police ឃើញថា មានបំពាក់មកជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ នឹងមានរូបរាងស្ទើតែច្រឡំគ្នាទៅនឹង iPhone 7 Plus ទៅហើយ។
បើតាមការឲ្យដឹងពី CNET បង្ហាញថា OnePlus 5 នឹងប្រើប្រាស់បន្ទះឈីប Qualcomm Snadragon 835 អមដោយ RAM 6GB/8GB មានអេក្រង់ទំហំ 5.5 អ៊ីញ ជាមួយខ្នាតបញ្ចាំងរូបភាពកម្រិត QHD (2,560×1,440 ភិចសែល) កាមេរ៉ាភ្លោះផ្នែកក្រោយទំហំ 12MP និងខាងមុខទំហំ 8MP។ ហើយវាក៏មាននូវបន្ទះស្កេនក្រយៅដៃមកជាមួយផងដែរ រួមទាំងកម្រិតថាមពលទំហំរហូតដល់ 3,600 mAh។
គួរបញ្ជាក់ថា OnePlus 5 នឹងចេញលក់ខែនេះជាមួយជម្រើសពណ៌ខ្មៅមុនគេ និងមានតម្លៃចាប់ពី ៤៤៩ ដុល្លារ៕
មតិយោបល់